GuidePedia


05.07.2015
ព្រឹកនេះនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ បានរៀបចំប្រារព្ធ " ពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់ប្របង់ជីវិត ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ១៩៩៧ - ថ្ងៃទី០៥-០៦ ខែកក្កដា ឆ្នាំ២០១៥ " ក្រោមអធិបតីភាពឯកឧត្តម សម រង្សុី ជាប្រធានគណបក្សសង្គ្រោះជាតិ ៕

គួររលឹកដែរថា មន្ត្រី ទាហាន នគរបាល ជាច្រើននាក់រួមទាំង ឧត្តមសេនី និង មន្ត្រី ជាន់ខ្ពស់ របស់គណបក្ស FUNCINPEC បានត្រូវសំលាប់ នៅថ្ងៃទី ០៥ និង ០៦ ខែកក្កដា ឆ្នាំ ១៩៩៧ ដោយការធ្វើររដ្ឋប្រហា ទំលាក់ សម្តេចក្រុមព្រះ ដែនជានាយករដ្ឋមន្ត្រីទី១ នៃអណត្តិទី១ ដែលរៀបចំបោះឆ្នោតឡើង ដោយ អង្កការសហប្រជាជាតិ កាលពី ឆ្នាំ ១៩៩៣ ។ 

ប៉ុន្តែអ្វីដែលហួសចិត្តមិនស្មានដល់ គឺ គណបក្ស Funcinpec ដែលដឹកនាំដោយ សម្តេចក្រុមព្រះ និង ឧត្តមសេនីយ ញឹក ប៊ុនឆៃ មិនដែលធ្វើបុណ្យឧទិសកុសល ដល់ពួកគេឡើយ គឺ មានតែគណបក្សសមរង្សុី បច្ចុប្បន្ន គណបក្សសង្គ្រោះជាតិ ទៅវិញដែលធ្វើពិធីបុណ្យឧទិសកុសលជូនជនរងគ្រោះជារៀងរាល់ឆ្នាំទៅវិញ ព្រោះគណបក្សនេះចាត់ទុក្ខពួកគេជាអ្នកស្នេហាជាតិ ។
 
Top