GuidePedia


តំណាងរាស្រ្ត​បក្ស​ប្រឆាំង​និង​អ្នក​សារព័ត៌មាន​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​​ទីស្ដីការ

តំណាងរាស្រ្តបក្សប្រឆាំងនិងអ្នកសារព័ត៌មានត្រូវគេបណ្តេញចេញពីទីស្តីគណរដ្ឋមន្រ្តី
ក្រុមសន្តិសុខនៃទីស្តីការគណរដ្ឋមន្រ្តី បណ្តេញតំណាងរាស្រ្តបក្សសង្រ្គោះជាតិ និងក្រុមអ្នកសារពត៌មាន ចេញពីបរិវេណទីស្តីការគណរដ្ឋមន្រ្តី ខណៈដែលតំណាងរាស្រ្តបក្សប្រឆាំងពីររូប លោក អ៊ុំ សំអាន និងលោក រៀល ខេមរិន្ទ្រ កំពុងផ្តល់កិច្ចសម្ភាសន៍ដល់អ្នកកាសែតពីរឿងផែនទី កម្ពុជា-វៀតណាម។ ក្រុមសន្តិសុខលើកឡើងថា ការបណ្តេញនេះ ដោយសារតែហួសធ្វើការនៅទីស្តីគណរដ្ឋមន្ត្រី។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពី ប្រធានគណកម្មការកិច្ចការព្រំដែន លោក វ៉ា គឹមហុង បញ្ចប់សន្និសីទសារពត៌មាន ដែលបង្ហាញផែនទី និងព្រំដែនខណ្ឌសីមារបស់ប្រទេសកម្ពុជាជាប់នឹងប្រទេសវៀតណាម ព្រឹកថ្ងៃទី ០២ ខែកក្កដា៕
 
Top