នៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០១៤ ក្រៅវត្តមានរបស់ទូរស័ព្ទ iPhoneទាំង២ប្រភេទ ក្រុមហ៊ុន Apple ក៏បានបង្ហាញមុខ នាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួន ដែលប្រិយមិត្តគាំទ្រApple ទន្ទឹងរង់ចាំជាយូរមកហើយ។
Apple Watch ជាប្រភេទផលិតផលបច្ចេកវិទ្យាទំនើប និងជាគ្រឿងអលង្ការដ៏ប្រណីត។
Apple Watch មាន 3 ម៉ូដ គឺ៖
• Watchសម្រាប់អ្នកប្រើធម្មតាទូទៅ សំបកកនាឡិកា ធ្វើពីដែកថែប គ្របដោយកញ្ចក់ ការពារឆ្កូត ត្បូងកណ្តៀង
• Watch Sport សម្រាប់អ្នកហាត់កីឡា សំបកនាឡិកា ធ្វើពី អាលុយមីញ៉ូម គ្របដោយកញ្ចក់ Ion-X
• Watch Edition សម្រាប់អ្នកឡូយឆាយ សំបកនាឡិកា ធ្វើពីមាស 18k គ្របដោយ កញ្ចក់ត្បូងកណ្តៀង។
• Watchសម្រាប់អ្នកប្រើធម្មតាទូទៅ សំបកកនាឡិកា ធ្វើពីដែកថែប គ្របដោយកញ្ចក់ ការពារឆ្កូត ត្បូងកណ្តៀង
• Watch Sport សម្រាប់អ្នកហាត់កីឡា សំបកនាឡិកា ធ្វើពី អាលុយមីញ៉ូម គ្របដោយកញ្ចក់ Ion-X
• Watch Edition សម្រាប់អ្នកឡូយឆាយ សំបកនាឡិកា ធ្វើពីមាស 18k គ្របដោយ កញ្ចក់ត្បូងកណ្តៀង។
ចំណែកទំហំរបស់វា មាន២ ជម្រើស គឺ 38 ម.ម និង 42 ម.ម សម្រាប់ទំហំកដៃ ផ្សេងគ្នា ហើយមានខ្សែនាឡិកា ច្រើនបែប និងច្រើនពណ៌ សម្រាប់ជ្រើសរើស។
នាឡិកា Apple Watch ដំណើការដោយប្រព័ន្ធប្រតិបត្តិការថ្មីឈ្មោះថា “Watch OS” តែបើមើលតាមរូបរាង ទំនងជា ប្រព័ន្ធ iOS ដែលកែប្រែបន្ថែម ដូចនៅលើ iPhone និង iPad ដែរ។ Apple Watch អាចបង្ហាញម៉ោងច្រើនបែប ព្រមទាំងបង្ហាញអាយខន កម្មវិធី ជារង្វង់មូល តំរៀបតាមទំហំធំតូចនៅជិតៗគ្នា។ Apple Watch ភ្ជាប់មកនូវ កម្មវិធីផ្សេងៗ ដែលអាចបើកប្រើ ដូចនៅលើ iPhone ដែរ ដូចជា កម្មវិធីទូរស័ព្ទ ចម្រៀង វីដេអូ ប្រតិទិន កាម៉េរា ផែនទី អាកាសធាតុ ព្រមទាំងអាចធ្វើការ ផ្ញើសារEmoji ឬ រូបភាពដែលបាន គូរលើវាទៅកាន់អ្នកប្រើApple Watch ដទៃទៀត។ នាឡិកានេះ នឹងផ្តល់ រំញ័រ នៅពេលប្រើប្រាស់វា និងនៅពេលមានសារថ្មីមកដល់។
ដើម្បីធ្វើការកំណត់ផ្សេងៗលើនាឡិកានេះ អ្នកប្រើប្រាស់អាចប្រើប៊ូតុងមួលដែលនៅខាងស្តាំ សម្រាប់រំកិលចុះឡើង ប៊ូតុងចុច ឬ ប៉ះផ្ទាល់លើអេក្រង់។ Apple Watch ប្រើបច្ចេកវិទ្យាប៉ះថ្មី ដែលអាចសម្គាល់ការប៉ះធម្មតា និងការប៉ះសង្កត់ខ្លាំងលើអេក្រង់ ដែលអាចឲ្យអ្នកប្រើប្រាស់បញ្ជាវាឲ្យធ្វើការផ្សេងគ្នាបាន។
Apple Watch ប្រើអង្គគណនាថ្មី S1 ហើយមានកញ្ចក់ឡង់ទីចំនួន៤គ្រាប់ នៅផ្នែកខាងក្រោយរបស់នាឡិកា មានមុខងារពិសេសសម្រាប់វាស់ជំហានដើរ វាស់ចង្វាក់បេះដូង និង វាស់រយៈកម្ពស់(ដូចជាពេលឡើងកាំជណ្តើរ) ដែលអាចប្រើវាដើម្បីតាមដានសកម្មភាពកីឡាផ្សេងៗរបស់អ្នកប្រើប្រាស់បាន។
ក្រុមហ៊ុនApple មិនបានបញ្ជាក់ពីកម្លាំងថ្ម និងសមត្ថភាពផ្នែករឹងដទៃទេ។ Apple Watch នឹងចាប់ផ្តើមដាក់លក់ជាផ្លូវការ នាដើមឆ្នាំ២០១៥ ជាមួយតម្លៃចាប់ផ្តើម៣៤៩ដុល្លារ៕