មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជូនដំណឹងដល់សាធារណជន ឲ្យដឹងថា ខាងមន្ទីរពេទ្យនឹងពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ២៩ មិថុនា ដល់ដើមខែកក្កដា ឆ្នាំ ២០១៥នេះ ។
សេចក្តីជូនដំណឹងឲ្យដឹងថា ការពិនិត្យភ្នែកនោះ នឹងចាប់ផ្តើមពីថ្ងៃទី ២៩ មិថុនា ដល់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៥ ដោយមានក្រុមគ្រូពេទ្យេឯកទេសភ្នែក ជំងឺទឹកដក់ក្នុងភ្នែក (Glaucom) ដែលរៀបចំសហការជាមួយ កម្មវិធីរបស់ក្រុមគ្រូពេទ្យឯកទេសភ្នែកអូស្រាលី (Sight For All) ។
សម្រាប់ទំនាក់ទំនងបន្ថែម 088 886 8836 ឬ 012 925 037 រៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៧ ព្រឹក ដល់ ១២ ថ្ងៃត្រង់ និងម៉ោង ២រសៀលដល់ម៉ោង ៥ ល្ងាច ៕